ឯកឧត្ដម សៅ សុភាព អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្សនៅស្នាក់ការតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តសៀមរាប


នៅព្រឹកថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រតិភូអមក្រួងបរិស្ថាន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តីឧទ្យានុរក្សនៅស្នាក់ការតំបន់ការពារធម្មជាតិភូមិសាស្រ្តខេត្តសៀមរាប ឧទ្យានជាតិព្រះជ័យវរ័្មន-នរោត្តម«ភ្នំគូលែន» ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងអាជ្ញាធរជាតិអប្សរា និងតំណាងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ សហគមន៍ព្រៃធំ សហគមន៍ព្រៃភ្នំម្នាស់ សហគមន៍ជប់តាសុខ សហគមន៍ព្រៃភ្នំក្តួច សហគមន៍តាពេញ សរុបប្រមាណ៥២នាក់។ក្នុងកិច្ចសំណេះសំណាលនេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានពាំនាំពាក្យនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដល់មន្រ្តីឧទ្យានុរក្សទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំការងារកន្លងមក និងសូមអោយរក្សានូវការប្រឹងប្រែងនេះជាបន្តដើម្បីថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិរបស់ជាតិយើង។ បន្ទាប់ពីកិច្ចសំណេះសំណាលឯកឧត្តម សៅ សុភាព បានប្រគល់ឯកសណ្ឋានដល់មន្រ្តីឧទ្យានុរក្ស និងបានប្រគល់ម៉ូតូបែនចំនួន១គ្រឿងដែលទទួលបានការឧបត្ថម្ហពីថវិការមូលនិធិបរិស្ថាន និងសង្គម ដល់លោក គង់ វ៉ារុង នាយកដែនដើម្បីគ្រប់គ្រងក្នុងការដឹកជញ្ជូនសំរាមនៅលើតំបន់ភ្នំគូលែន។នឹងបន្ទាប់ពីការប្រគល់ឯកសណ្ឋាន និងម៉ូតូបែនសម្រាប់ដឹកសំរាមរួច ឯកឧត្តម សៅ សុភាព ក៏បានឆ្លៀតឱកាសចុះពិនិត្យតំដាំស្តារព្រៃឈើថ្មី និងពិនិត្យពីស្ថានភាពផ្លូវដែលកំពុងតែស្ថាបនាថ្មីនៅលើខ្នងភ្នំ ស្រុកស្វាយលើផងដែរ។