ឯកឧត្តមឈួរ ច័ន្ទឌឿន បានផ្តាំផ្ញើដល់បេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទាំងអស់ត្រូវបញ្ចេញចំណេះដឹងសមត្ថភាពផ្ទាល់ខ្លួននិងគោរពនូវបទបញ្ជាផ្ទៃក្នុងនៃការប្រឡងអោយបានល្អ


កំពង់ឆ្នាំងៈឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានផ្តាំផ្ញើបែបនេះនៅ ព្រឹក ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅ មណ្ឌល ប្រឡង វិទ្យាល័យក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បាន មានប្រសាសន៍បន្តថាៈ ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ២០១៨.២០១៩ នេះ រដ្ឋបាលខេត្ត កំពង់ឆ្នាំង បាន ត្រៀមលក្ខណៈ និង ចាត់វិធានការណ៍ យ៉ាង ហ្មត់ចត់ បំផុត ដោយបាន ណែនាំ ដល់ អាជ្ញាធរ និង គ្រប់ មន្ទីរ អង្គភាព ដែល ពាក់ព័ន្ធ ទទួល
ខុសត្រូវ តាម ភារកិច្ច រៀងៗ ខ្លួន ស្របតាម គោលការណ៍ ថ្នាក់ជាតិ ដែល បានកំណត់ ណែនាំ ដើម្បី ធានា រក្សា អោយបាន ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ នេះ អោយប្រព្រឹត្ត ទៅដោយ រលូន ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ ពោលគឺ អ្នកចេះ គឺជា ប់ ។

លោកស៊ឹម ប្រិមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបានអោយដឹងថាៈឆ្នាំសិក្សា២០១៨.២០១៩ ខេត្តកំពង់ឆ្នាំង មាន បេក្ខជន ប្រលង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះ ទូទៅ និង បំពេញវិជ្ជា សរុប ចំនួន ៤, ៤៩៧នាក់ ក្នុងនោះ ស្រី ២,៣៥៨នាក់ ចែកចេញជា ៨ មណ្ឌល និង ១៨១បន្ទប់ ។