មូលនិធិលោកជំទាវបានស្រីមុំអ៊ីឈានជួយប្រជាពលរដ្ឋក្រីក្រក្នុងខេត្តប៉ៃលិន


ជារៀងរាល់ថ្ងៃទី០៣ នៃខែនីមួយៗ លោកជំទាវ បាន ស្រីមុំ ក៏ដូចជា ក្រុមការងារទាំងអស់ ក្នុងនាមមូលនិធិចាស់ជរាក្រីក្រគ្មានទីពឹងរបស់គណបក្សប្រជាជនកម្ពុជា មណ្ឌលប៉ៃលិន បានជួបសួរសុខទុក្ខលោកឪពុក អ្នកម្តាយទាំងនៅក្នុងក្រុងប៉ៃលិន និងនៅស្រុកសាលាក្រៅ សរុបទាំងអស់ ប្រមាណ១៦០នាក់ ដោយបាននាំជូនដល់ លោកឪពុក អ្នកម្តាយ នូវប្រាក់ឧបត្ថម្ភពីមូលនិធិ ក្នុងម្នាក់ៗ ចំនួន១០ម៉ឺនរៀល ។