នៅរសៀលថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណេីរដោយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល សហការជាមួយមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន ភ្នំពេញ អេសអុីហ្សិត ភីអិលស៊ី ចុះពិនិត្យជាក់ស្តែងនូវទីតាំង និងលក្ខណៈភូមិសាស្រ្ត តាមសំណេីសុំរបស់ក្រុមហ៊ុន លេីការងារសាងសង់ស្ពានបេតុងកាត់ស្ទឹងព្រែកត្នោត សម្រាប់ឆ្លងពីតំបន់កំបូល រាជធានីភ្នំពេញ ភ្ជាប់ទៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ឯកឧត្តម ឈា ប៊ុនរិទ្ធ បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម អមដំណេីរដោយមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល ចុះពិនិត្យការងារសាងសង់ស្ពានបេតុងកាត់ស្ទឹងព្រែកត្នោត
