លោកជំទាវ ម៉ែន សំអន ដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ និងទិសដៅអនុវត្តបន្តរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងគណៈចលនាស្ត្រី នៅស្នាក់ការសមាគមនារីរាជធានីភ្នំពេញ រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ។
កិច្ចប្រជុំនាថ្ងៃនេះត្រូវបានលើកយកប្រធានបទចំនួន ២ យកមកពិភាក្សា ៖ ទី១. ឆ្លងខ្លឹមសាររបាយការណ៍ ទី២ បង្កើតវីដេអូ ស្តីពីសមិទ្ធិផល និងទិសដៅរបស់សមាគមនារី និងគណៈចលនាស្ត្រី (ផ្តោតទៅលើវីដេអូស្ពត) ។