កិច្ចប្រជុំពិភាក្សាស្ដីពីការរៀបចំប្រារព្ធទិវាគ្រូបង្រៀន ឆ្នាំ២០១៩


ទីស្ដីការក្រសួង៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិភាក្សា គណ:កម្មការរៀបចំ ទិវាគ្រូបង្រៀន ដើម្បីពិភាក្សា និងសម្រេចលើប្រធានបទ ពាក្យស្លោក កម្មវិធី និងខ្លឹមសារនានាពាក់ព័ន្ធនឹងការរៀបចំ ទិវាគ្រូបង្រៀន សម្រាប់ឆ្នាំ២០១៩។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមជម្រាបថា ទិវាគ្រូបង្រៀនត្រូវបានចាត់ទុកជាទិវាកម្រិតសាកល ដែលតែងតែត្រូវបានប្រារព្ធឡើង នាថ្ងៃទី ០៥ ខែតុលា ជារៀងរាល់ឆ្នាំ។

២៩ សីហា ២០១៩