ឧត្តមនាវីឯក អ៊ុក សីហា ទទួលជួបសម្ដែងការគួសម និងពិភាក្សាការងារ ជាមួយប្រតិភូកងការពារព្រំដែនច័ន្ទបុរី ត្រាត របស់ថៃ


(ព្រះសីហនុ)៖ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ បានទទួលស្វាគមន៍គណៈប្រតិភូកងការពារព្រំដែនច័ន្ទបុរី ត្រាត របស់ប្រទេសថៃ។

ប្រតិភូរបស់យោធាថៃ ដឹកនាំដោយលោកឧត្តមនាវីឯក រុនណារ៉ុង ស៊ីតធីណាន (RONNARONG SITTHINAN) មេបញ្ជាការ បញ្ជាការដ្ឋានកងការពារព្រំដែនច័ន្ទបុរី ត្រាត។

ក្នុងឱកាសដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច នៅមូលដ្ឋានសមុទ្រកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលបំណងពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងអង្គភាពទាំងពីរ មូលដ្ឋានសមុទ្រកងទ័ពជើងទឹក ជាមួយបញ្ជាការដ្ឋានកងការពារព្រំដែន ច័ន្ទបុរី ត្រាត៕