រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំវេទិកាផ្សព្វផ្សាយ ស្តីពីកម្រៃសេវាថ្មីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ


នៅព្រឹកថ្ងៃ សុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាល័យព្រះស៊ីសុវត្ថិ មានរៀបចំវេទិកាផ្សព្វផ្សាយ ស្តីពីកម្រៃសេវាថ្មីគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជននៅរាជធានីភ្នំពេញ របស់រដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាលរងទទួលបន្ទុក លោកស្រី អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក តំណាងក្រុមហ៊ុនស៊ីនទ្រី លោក លោកស្រីចៅសង្កាត់ទាំង១១ លោក លោកស្រីប្រធានទីរួមផ្សារទាំង៣ និងបងប្អូនប្រជាពលរដ្ឋ អាជីវករ ក្រុមហ៊ុនឯកជន និងមូលដ្ឋានអាជីវកម្មមួយចំនួនទៀត សរុបចំនួន៤១២នាក់ ។