តំបន់មួយចំនួនក្នុងខណ្ឌនៃរាជធានី និងនៅក្នុងឃុំមួយនៃខេត្តកណ្តាល នឹងរងការដាច់ចរន្តអគ្គីសនីបណ្តោះអាសន្នច្រើនម៉ោង ក្នុងរយៈពេល ៤ថ្ងៃ ក្នុងសប្តាហ៍នេះ ។ យោងតាមអគ្គីសនីកម្ពុជា ការដាច់ភ្លើងនឹងចាប់ពីថ្ងៃទី១៤ដល់ ១៧មករា ខាងមុខនេះ ។
នៅថ្ងៃទី១៤ មករា តំបន់ដែលរងការដាច់ភ្លើង គឺៈ
ទី១-តំបន់ភ្លើងស្ថិតនៅតាមបណ្តោយវិថីព្រះអង្គឌួង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
ទី២-តំបន់ភ្លើងស្ថិតនៅភូមិព្រៃជីសាក់ក្នុងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ
ទី៣-តំបន់ភ្លើង ស្ថិតនៅភូមិក្រាំងអង្រ្កង ក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌពោធិ៍សែនជ័យ
ទី៤-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកោះក្របី… ភូមិព្រែកថ្មី ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងផ្អាកការផ្គត់ផ្គង់ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ។
នៅថ្ងៃទី១៥ មករា នោះវិញ តំបន់ដែលរងការដាច់ភ្លើង គឺៈ
ទី១-តំបន់ភ្លើងស្ថិតនៅភូមិកោះក្របី ក្នុងសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ
ទី២-តំបន់ភ្លើងស្ថិតនៅតាមបណ្តោយវិថីព្រះអង្គឌួង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ
ទី៣-តំបន់ភ្លើងនៅតាមបណ្តោយផ្លូវលេខ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ
ទី៤-តំបន់ភ្លើងស្ថិតនៅភូមតាឡី ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ
ទី៥-តំបន់មួយចំនួនដែលស្ថិតនៅភូមិកប់កង ក្នុងសង្កាត់ចោមចៅ ភូមិអង្គត្រកៀត ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នឹងត្រូវដាច់ភ្លើងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ល្ងាច ។
នៅថ្ងៃទី១៦ មករា តំបន់ដាច់ភ្លើងមាននៅៈ
ទី១-តំបន់ភ្លើងស្ថិតនៅតាមបណ្តោយផ្លូវលេខជាតិលេខ១ ក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ
ទី២-តំបន់ភ្លើងនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន
ទី៣-តំបន់ភ្លើងនៅភូមិបាយ៉ាប ភូមិដីថ្មី ភូមិត្រពាំងស្វាយ ក្នុងសង្កាត់ភ្នំពេញថ្មី ភូមិឃ្មួញ ភូមិបន្លាស្អិត ក្នុងសង្កាត់ឃ្មួញខណ្ឌសែនសុខ
ទី៤-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិអូរអណ្តូង ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នឹងរងការដាច់ភ្លើងចាប់ពីម៉ោង៩ ដល់ម៉ោង ៥ល្ងាច ។
នៅថ្ងៃទី១៧ មករា តំបន់ដែលរងការដាច់គឺៈ
ទី១-តំបន់ភ្លើងស្ថិតនៅក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន
ទី២-តំបន់ភ្លើងស្ថិតនៅឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឃុំអង្គព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពី
ទី៣-តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិ១… ភូមិ២… ភូមិ៣… ភូមិដើមគរ ក្នុងសង្កាត់ជ្រោយចង្វារ ភូមិគៀនឃ្លាំង ភូមិព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នឹងរងការដាច់ភ្លើងចាប់ពីម៉ោង៩ ដល់ម៉ោង ៥ល្ងាច ។
អគ្គីសនីកម្ពុជា បានថ្លែងថា ការដាច់ភ្លើងនេះ ដោយសារការជួសជុល… ការផ្លាស់ប្តូរដំឡើងបរិក្ខារ និងរុះរើគន្លងខែ្សបណ្តាញ ដើម្បីបង្កលក្ខណ:ដល់ការដ្ឋានពង្រីកផ្លូវ ។