អគ្គីសនីកម្ពុជាជូនដំណឹងពីការដាច់ភ្លើងនៅតំបន់ខ្លះ


 Electricity 15 01 16 2 copy

    តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​នៃ​រាជ​ធានី និង​នៅ​ក្នុង​ឃុំ​មួយ​នៃ​ខេត្ត​កណ្តាល នឹង​រង​ការ​ដាច់​ចរន្ត​អគ្គីសនី​បណ្តោះ​អាសន្ន​ច្រើន​ម៉ោង ក្នុង​រយៈ​ពេល ៤ថ្ងៃ ក្នុង​សប្តាហ៍​នេះ ។ យោង​តាម​អគ្គីសនី​កម្ពុជា ការ​ដាច់​ភ្លើង​នឹង​ចាប់​ពីថ្ងៃ​ទី១៤​ដល់ ១៧​មករា ខាង​មុខ​នេះ ។

     នៅ​ថ្ងៃ​ទី១៤ មករា តំបន់​ដែល​រង​ការ​ដាច់​ភ្លើង គឺៈ

     ទី១-តំបន់​ភ្លើង​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ព្រះ​អង្គ​ឌួង ក្នុង​សង្កាត់​វត្ត​ភ្នំ ​ខណ្ឌ​ដូន​ពេញ

     ទី២-តំបន់​ភ្លើង​ស្ថិត​នៅ​ភូមិ​ព្រៃ​ជីសាក់​ក្នុង​សង្កាត់​ចោម​ចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ

     ទី៣-តំបន់​ភ្លើង ស្ថិត​នៅ​ភូមិ​ក្រាំង​អង្រ្កង ក្នុង​សង្កាត់​ក្រាំង​ធ្នង់​ខណ្ឌ​ពោធិ៍​សែន​ជ័យ

     ទី៤-តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កោះ​ក្របី​… ភូមិ​ព្រែក​ថ្មី ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ និង​ផ្អាក​ការ​ផ្គត់​ផ្គង់​ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៥ល្ងាច ។

     នៅ​ថ្ងៃ​ទី១៥ មករា​ នោះ​វិញ តំបន់​ដែល​រង​ការ​ដាច់​ភ្លើង គឺៈ

     ទី១-តំបន់​ភ្លើង​ស្ថិត​នៅ​ភូមិ​កោះ​ក្របី ក្នុង​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារ​អំពៅ​

     ទី២-តំបន់​ភ្លើង​ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ព្រះ​អង្គ​ឌួង ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូន​ពេញ

     ទី៣-តំបន់​ភ្លើង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ

     ទី៤-តំបន់​ភ្លើង​ស្ថិត​នៅ​ភូម​តាឡី ក្នុង​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ

     ទី៥-តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​កប់​កង ក្នុង​សង្កាត់​ចោម​ចៅ ភូមិ​អង្គ​ត្រកៀត ក្នុង​សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ នឹង​ត្រូវ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៤ល្ងាច ។

     នៅ​ថ្ងៃ​ទី១៦ មករា តំបន់​ដាច់​ភ្លើង​មាន​នៅៈ

     ទី១-តំបន់​ភ្លើង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ​ខណ្ឌ​ច្បារ​អំពៅ​

     ទី២-តំបន់​ភ្លើង​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង១ ខណ្ឌ​ចំការ​មន

     ទី៣-តំបន់​ភ្លើង​នៅ​ភូមិ​បាយ៉ាប ភូមិ​ដីថ្មី ភូមិ​ត្រពាំង​ស្វាយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ភូមិ​ឃ្មួញ ភូមិ​បន្លា​ស្អិត ក្នុង​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ

     ទី៤-តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ​អូរ​អណ្តូង ក្នុង​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជ​ធានី​ភ្នំពេញ នឹង​រង​ការ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៩ ដល់​ម៉ោង ៥ល្ងាច ។

     នៅ​ថ្ងៃ​ទី១៧ មករា តំបន់​ដែល​រង​ការ​ដាច់​គឺៈ

     ទី១-តំបន់​ភ្លើង​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កេង​កង​២ ខណ្ឌ​ចំការ​មន

     ទី២-តំបន់​ភ្លើង​ស្ថិត​នៅ​ឃុំ​បាគូ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ឃុំ​អង្គ​ព្រះ​និពាន្ត ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពី

     ទី៣-តំបន់​ភ្លើង​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ភូមិ១​… ភូមិ២​… ភូមិ៣​… ភូមិ​ដើម​គរ ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ភូមិ​គៀន​ឃ្លាំង ភូមិ​ព្រែក​លៀប ខណ្ឌ​ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ នឹង​រង​ការ​ដាច់​ភ្លើង​ចាប់​ពី​ម៉ោង​៩ ដល់​ម៉ោង ៥​ល្ងាច ។

     អគ្គីសនី​កម្ពុជា បាន​ថ្លែង​ថា ការ​ដាច់​ភ្លើង​នេះ ដោយ​សារ​ការ​ជួស​ជុល​… ការ​ផ្លាស់​ប្តូរ​ដំឡើង​បរិក្ខារ និង​រុះ​រើ​គន្លង​ខែ្ស​បណ្តាញ ដើម្បី​បង្ក​លក្ខណ:​ដល់​ការ​ដ្ឋាន​ពង្រីក​ផ្លូវ ។