ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ទោ ង្វៀន តឹនគឿង អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម


ទីក្រុងបាងកក ប្រទេសថៃ, ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក អញ្ជើញជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយឯកឧត្តមឧត្តមសេនីយ៍ទោ ង្វៀន តឹនគឿង អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ក្នុងឱកាសចូលរួមសន្និសីទមេបញ្ជាការកងទ័ពជើងគោកតំបន់អាស៊ី-ប៉ាស៊ីហ្វីក នៅទីក្រុងបាងកក ប្រទេសថៃ។