ឯកឧត្តម ឡោក ឆាយ បានអញ្ជើញនាំយកនូវថវិកា និងឃីដសម្ភារៈចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុម គ្រួពេទ្យ ឧបត្ថម្ភអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលជម្ងឺ


ព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភាតំណាងដ៏ខ្ពង់ខ្ពស់
សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយឯកឧត្តម លោកជំទាវ ជានាយករង នាយិការង ខុទ្ធកាល័យ
និងឯកឧត្តម លោកជំទាវជាទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភាបានអញ្ជើញនាំយកនូវថវិកា និងឃីដសម្ភារៈចុះជួបសំណេះសំណាលសួរសុខទុក្ខក្រុម គ្រួពេទ្យ ឧបត្ថម្ភអ្នកជម្ងឺដែលកំពុងសម្រាកព្យាបាលជម្ងឺ…និងប្រជាពលរដ្ឋ កម្មករ ដែលមានជម្ងឺហើយបានអញ្ជើញមកពិគ្រោះ និងទទួលការព្យាបាលជម្ងឺនៅមន្ទីរ ពេទ្យបង្អែកពោធិចិនតុងស្ថិតនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញសរុបប្រមាណ២០០នាក់…។