ពិធីសំណេះសំណាល និងផ្ដល់រង្វាន់ជូនសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន ពាមជីកង ហ៊ុន សែន ខ្ចៅ និង ហ៊ុន សែន កងតាណឹង


កំពង់ចាម៖ ម៉ូតូថ្មី រួមជាមួយអំណោយមួយចំនួនរបស់ថ្នាក់ដឹកនាំ ត្រូវបានប្រគល់ជូនដល់សិស្សឆ្នើមក្នុងវិទ្យាល័យចំនួន៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ដែលទទួលបានលទ្ធផលល្អក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ២០១៩ ដើម្បីជាការលើកទឹកចិត្តប្អូនៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ក្លាយជាសិស្សឆ្នើម ដែលអនាគតនឹងក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងឱកាសនោះឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ ទៅកាន់សិស្សានុសិស្សថា ឱ្យតែប្រឹងប្រែងច្បាស់ជាបានសម្រេច។ ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះប្អូនៗ សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងលោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សស្ម័គ្រចិត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកក្នុងការជំរុញការសិក្សា របស់ប្អូនៗសិស្សានុសិស្ស៕

១៥ កញ្ញា ២០១៩ | ខេត្តកំពង់ចាម