អភិបាលខេត្តពិនិត្យមើលចង្វាក់ផលិតកម្មភ្ញាស់កូនត្រីសមុទ្រ នៅមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ


ខេត្តព្រះសីហនុ-កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញទៅពិនិត្យមើលការភ្ញាស់កូនត្រីសមុទ្រ នៅមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានចូលរួមពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម ។

ក្នុងឱកាសពិនិត្យមើលចង្វាក់ផលិតកម្មនៃការភ្ញាស់កូនត្រីសមុទ្រក្នុងមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ ឯកឧត្តម យន្ត មីន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់បុគ្គលិកវារីវប្បកម្មសមុទ្រ បានបំពេញការងារតាមជំនាញបច្ចេកទេសក្នុងការភ្ញាស់ ថែរក្សាកូនត្រី កូនក្តាមសមុទ្រ ទទួលបានលទ្ធផលល្អ នេះគឺជាមោទនភាពរបស់កម្ពុជាផងដែរ ដែលមន្ត្រីយើងមានសមត្ថភាពភ្ញាស់កូនត្រីសមុទ្របាន ចែកជូនប្រជាពលរដ្ឋយកទៅចិញ្ចឹមជាលក្ខណៈគ្រួសារ ក៏ដូចជាលក្ខណៈអាជីវកម្មផ្សេងៗទៀត ។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យមន្ត្រីមជ្ឈមណ្ឌលវារីវប្បកម្ម ខិតខំភ្ញាស់កូនត្រីស្ពង់ និងកូនក្តាមឱ្យបានកាន់តែច្រើនថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារចិញ្ចឹមនាពេលបច្ចុប្បន្ន ជាពិសេសបំផុសឱ្យប្រជាពលរដ្ឋចិញ្ចឹមត្រីសមុទ្រ និងជួយបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងការចិញ្ចឹមត្រីសមុទ្រទៅដល់បងប្អូនប្រជាកសិករនៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចប្រជាពលរដ្ឋខេត្តជាប់សមុទ្រ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីមជ្ឈមណ្ឌលវារីវប្បកម្ម ជួយចែកកូនត្រីស្ពង់ឱ្យដល់ប្រជាពលរដ្ឋក្រីក្រដែលគ្មានលទ្ធភាពទិញកូនត្រីយកមកចិញ្ចឹម ដើម្បីឱ្យពួកគេមានលទ្ធភាពចិញ្ចឹមកូនត្រីស្ពង់ដូចប្រជាពលរដ្ឋដទៃទៀត ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្តក៏បានពិនិត្យមើលមន្ទីរពិសោធន៍ ក្នុងការផលិតចំណីកូនត្រី Phytovifon (ចំណីកូនត្រី)ផងដែរ  ។

លោក ម៉ម សុខដារ៉ា ប្រធានមជ្ឈមណ្ឌលវារីវប្បកម្មសមុទ្របានជម្រាបជូន ឯកឧត្តមអភិបាលខេត្តថា មជ្ឈមណ្ឌលវារីវប្បកម្មសមុទ្រ ចាប់ផ្តើមដំណើរការភ្ញាស់កូនត្រីសមុទ្រចាប់ពីឆ្នាំ២០១២ ដោយយកពងត្រីពីប្រទេសថៃ មកធ្វើការភ្ញាស់ ហើយនៅឆ្នាំ២០១៣ យើងបានយកត្រីស្ពង់មេពូជមកភ្ញាស់ខ្លួនឯងទទួលបានជោគជ័យ។ នៅឆ្នាំ២០១៤ ភ្ញាស់បានជាង ១ម៉ឺនកូន ក្នុងឆ្នាំ២០១៥ ភ្ញាស់បានជិត ២០ម៉ឺនកូន និងឆ្នាំ២០១៦ ភ្ញាស់បានជាង ២០ម៉ឺនកូន ។ ក្រៅពីការភ្ញាស់កូនត្រីស្ពង់សមុទ្រទទួលបានជោគជ័យជាបន្តបន្ទាប់មក នៅចុងឆ្នាំ២០១៥ មជ្ឈ មណ្ឌលវារីវប្បកម្មសមុទ្រក៏បានបន្តភ្ញាស់កូនក្តាម