សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដាក់សំណើរទៅកាន់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដោយស្នើរបញ្ចប់ គោរម្យងារជាឧញ៉ា នាយទាហាន ចំនួន៧៥រូប នៃកងយោធពលខេមរភូមិន្ទ


យោងទៅតាមសំណើរ ចុះថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើរទៅកាន់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបញ្ចប់គោរម្យងារជាឧញ៉ា នាយទាហាន ចំនួន៧៥ រូប នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលមានរាយនាមដូចខាងក្រោម៖