សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានរៀបចំមហាសន្និបាតអាណត្តិទី៣


សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ តុលា ឆ្នាំ២០១៩នេះ បានរៀបចំមហាសន្និបាតអាណត្តិទី៣ របស់ខ្លួនក្នុងគោលបំណងដើម្បីកែសម្រួល និងអនុម័តលក្ខន្តិកៈ ព្រមទាំងបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធានសមាគមសម្រាប់អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម​បណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងឯកឧត្តម​ សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីឯកឧកត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធជាង៥០០នាក់។ សូមបញ្ជាក់ថា សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកណ្តាល ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ដែលជាសមាជិកសមាគម រួមមានក្រុង ស្រុកទាំង ១១ និង ១២៧ឃុំសង្កាត ក្នុងខេត្តកណ្ដាល។