សម្ដេចក្រឡាហោម ស ខេង បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តជូបពិភាក្សាការងារជាមួយលោកជំទាវ Theresa Schopper ទេសរដ្ឋមន្ត្រីក្រសួង State Ministry of Baden-Wurttemberg


នៅយប់ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្នុងដំណេីរបំពេញទស្សនកិច្ច សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បន្តជូបពិភាក្សាការងារជាមួយលោកជំទាវ Theresa Schopper ទេសរដ្ឋមន្ត្រីក្រសួង State Ministry of Baden-Wurttemberg។

នៅក្នុងឱកាសនោះ សម្ដេច និងលោកជំទាវទេសរដ្ឋមន្ត្រី បាន​ពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីប្រធានបទពាក់ព័ន្ធនឹងណែនាំឲ្យស្គាល់រចនាសម្ព័ន្ធរដ្ឋបាលរបស់សភារដ្ឋសហព័ន្ធ របៀបអនុវត្តល្អៗនៅក្នុងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្ដីសម្រេចតាមលក្ខណៈប្រជាធិបតេយ្យ។ ជាមួយគ្នានេះ ក៏មានអ្នកជំនាញសំខាន់ៗជាវាគ្មិនពីរូបបានធ្វើបទបង្ហាញពីរចនាសម្ព័ន្ធរដ្ឋបាលរបស់សភារដ្ឋសហព័ន្ធ ប្រព័ន្ធចិបាប់ និង របៀបអនុវត្តល្អៗនៅក្នុងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការធ្វើសេចក្ដីសម្រេចតាមលក្ខណៈប្រជាធិបតេយ្យ និង ការឆ្លើយតបសំណួរ​ ចម្ងល់នានារបស់សមាជិកគណៈប្រតិភូកម្ពុជា ។