កិច្ចប្រជុំផ្សព្វផ្សាយស្តីពីប្រកាស និង សារាចរបច្ចេកទេសសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈដល់អ្នកសាងសង់និងម្ចាស់ស្ថានីយ


កំពង់ឆ្នាំងៈ នាព្រឹកថ្ងៃ០២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីររ៉ែ និង ថាមពលខេត្តកំពង់ឆ្នាំងបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីប្រកាសនិងសារាចរបច្ចេកទេសសុវត្ថិភាពសម្រាប់រៀបចំស្ថានីយប្រេង ឥន្ធនៈនិងឧស្ម័នឥន្ធនៈដល់អ្នកសាងសង់និងម្ចាស់ស្ថានីយក្រោមអធិបតីភាពលោក ជា សុជាតិ អគ្គនាយករងនៃក្រសួងរ៉ែនិងថាមពលដោយមានការចូលរួមពីលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង លោកលោកស្រីក្រុមការងារក្រសួង និង ម្ចាស់ស្ថានីយប្រេងឥន្ធនៈនិងឧស្ម័នសរុបចំនួន៣៥នាក់។

លោកជា សុជាតិ បានមានប្រសាសន៍ថាៈក្រសួង រ៉ែ និង ថាមពល តម្រូវ អោយម្ចាស់ ស្ថានីយ ប្រេងឥន្ធនៈ
ទាំងអស់ ដែល មាន ផ្ទុក បរិមាណ ប្រេងឥន្ធនៈ
ចាប់ពី ២០១លីត្រ ឡើង ទៅ និង ឧស្ម័នឥន្ធនៈផ្ទុកឧស្ម័នមិនអោយលើសពី១០០ ០០០លីត្រ ត្រូវ ទៅសុំលិខិត បញ្ជាក់ លក្ខណៈ បច្ចេកទេស សុវត្ថិភាព និង វិញ្ញាបនបត្រ អនុញ្ញាត ដំណើរការ ពី ក្រសួង ដើម្បី បញ្ចៀស នូវ ហានិ
ភ័យ ផ្សេងៗ ដែល អាច កើតឡើង ។

លោក ជា សុជាតិ បានមានប្រសាសន៍បន្តទៀតថាៈ ការ ដាក់ ចេញ នូវ ប្រកាស និង សារាចរ នេះ គឺ ដោយសារ ថ្មីៗ នេះ កើត មាន នូវ ឧបទ្ទវហេតុ មួយ ចំនួន ដូចជា អគ្គិភ័យ និង ការ ផ្ទុះ បណ្តាល មកពី ប្រេងឥន្ធនៈ និង ឧស្ម័ន ឥន្ធនៈ ដែល បង្ក ឲ្យ មាន ការ ខូចខាត ដល់ ទ្រព្យសម្បត្តិ សម្ភារៈ និង គ្រោះថ្នាក់ ដ៏ធ្ងន់ធ្ងរ ដល់ អាយុជីវិត ប្រជាពលរដ្ឋ ។ ដើម្បីកុំអោយហេតុការកើតឡើងស្នើសុំអោយម្ចាស់អាជីវកម្មទាំងអស់ត្រូវគោរពច្បាប់ការ គឺ ដើម្បី រក្សា សុវត្ថិភាព ខ្លួន គាត់ ផ្ទាល់ ហើយ និង សម្រាប់ ប្រជាពលរដ្ឋ រស់នៅ ជុំវិញ នោះ និង អ្នកប្រើប្រាស់ ព្រោះ សាំង ឬ ប្រេងឥន្ធនៈ ជា វត្ថុធាតុ ដែល មាន ហានិភ័យ ខ្ពស់ ណាស់ ដូច្នេះ ហើយ យើង មាន ការ កំណត់ ច្បាស់លាស់ ពី ការ ផ្តាច់ ចេញ ឲ្យ ផុត ពី លំនៅឋាន ក៏ ដូចជា ផ្លូវសាធារណៈ មួយ ចំនួន ។

លោក ជា សុជាតិ បានបញ្ជាក់ថាៈបើ តាម ប្រកាស និង សារាចរ ក្រសួង រ៉ែ និង ថាមពល បាន ណែនាំ ឲ្យ ស្ថានីយ ប្រេងឥន្ធនៈ ទាំងអស់ ត្រូវ ស្ថិត នៅ ទីតាំង ដែល មាន លក្ខណៈ ទូលាយ គ្រប់គ្រាន់ មាន ការ រៀបចំ ទីធ្លា ទូចាក់ ប្រេង ឥន្ធនៈ និង ឧបករណ៍ ទុកដាក់ សម្ភារៈ ត្រឹមត្រូវ មាន ប្រព័ន្ធ បំពង់ ខ្យល់ ប្រព័ន្ធ បង្ហូរ ប្រេង ឥន្ធនៈ ប្រព័ន្ធ អគ្គិសនី ប្រព័ន្ធ ញែក សំណល់ រឹង ប្រេង និង ទឹក និង ឧបករណ៍ ពន្លត់ អគ្គិភ័យ ជាដើម។

លោក អ៊ុក រស់ បានបញ្ជាក់អោយដឹងថាៈនៅទូទាំងខេត្តកំពង់ឆ្នាំងមានស្ថានីយប្រងឥន្ធនៈនិងឧស្ម័នឥន្ធនៈមានចំនួនសរុប១០៥ស្ថានីយក្រៅពីនេះមន្ទីរបានចុះធ្វើការផ្សព្វផ្សាយជាប្រចាំដល់ម្ចាស់ស្ថានីយនិងអ្នកលក់ប្រេងតាមតូបអោយមានការប្រុងប្រយ័ត្ននិងសូមចូលរួមគោរពច្បាប់ទាំងអស់គ្នា៕