កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប

ព្រឹកថ្ងៃព្រហស្បតិ៍​ ៥កេីត​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៩​ នៅរដ្ឋបាលខេត្តសៀមរាប​ មានកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ ដឹកនាំដោយលោក​ ង៉ាន់​ ភិរុណ​ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងមានការចូលរួមពី​ ​ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សរា​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោក​ លោកស្រី​ នាយក​ នាយករងទីចាត់ការ​ អង្គភាព​ ចំណុះសាលាខេត្ត​ លោក​ លោកស្រី​ ជាប្រធាន​ អនុប្រធាន​ មន្ទីរ-អង្គភាព​ ជុំវិញខេត្ត​ លោក​ លោកស្រី​ អភិបាល​ អភិបាលរង​ ក្រុង​ ស្រុក​ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន​ នៃរដ្ឋបាលខេត្តសៀមរាប។

ការរៀបកិច្ចប្រជុំ​នេះ ដេីម្បីពិនិត្យ​ តាមដាន​ ធ្វេីបច្ចុប្បន្នភាព​ និងអនុម័ត​ ទៅលេីរបៀបវារៈនៃលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨​ និងលេីកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៩​ និងពិនិត្យទៅលេីការដោះស្រាយលេីសំណួរ-សំណូមពរ​ ដែលបានលេីកឡេីងក្នុងវេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោល់របស់ក្រុមប្រឹក្សាខេត្ត​ អាណត្តិទី២​ ឆ្នាំ២០១៧-២០១៨។

ជាមួយគ្នានេះដែរ​ លោក​ ង៉ាន់​ ភិរុណ​ ក៏បានធ្វេីការណែនាំ​ និងផ្តាំផ្ញេី​ ដល់មន្ទីរ​ អង្គភាព​ ជុំវិញខេត្ត​ អោយត្រៀមនូវឯកសារ ព្រមទាំងរូបភាព​ និងខ្សែវីដេអូ​ មួយចំនួន​ ដែលថ្នាក់ដឹកនាំមន្ទីរ​ អង្គភាព​ ដែលជាសមិទ្ធិផលរបស់ខ្លួនកន្លងមក​ ដេីម្បីផលិតជាខ្សែវីដេអូខ្លីមួយ​ សម្រាប់ចាក់បញ្ចាំងនៅពេលដែលរដ្ឋបាលខេត្តរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩​។

ជាមួយគ្នានោះសមាជិក​ សមាជិកា​ ក៏បានលេីកជាសំណួរ​ សំណូមពរ និងបញ្ហាផ្សេងៗ​​ ដេីម្បីពិនិត្យ​ ទៅលេីរបៀបវារៈមួយចំនួនខាងលេី​ ដេីម្បីធ្វេីការកែតម្រូវ​ និងអនុម័ត៕