លោក ចាប នាង នាំយកថវិកា ឯកឧត្តម ម៉ៅ ធនិន ចូលរួមរំលែកទុក្ខគ្រួសារសពប្រជាពលរដ្ឋ ក្រុងពោធិសាត់


នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បាននាំយកសម្ភាររួមមាន អង្ករ និងថវិកា របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ ហ៊ុន ចាន់ធី ទៅចូលរួមរំលែកទុក្ខគ្រួសារសព​ ឧបាសិកា អ៊ុយ ហូយ ក្នុងជន្មាយុ ៩០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិកំពង់ស្ទោង សង្កាត់ចម្រើនផល​ ក្រុងពោធិ៍សាត់ និងគ្រួសារសព ឧបាសិកា ឈុន ណាវ ក្នុងជន្មាយុ ៩១ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ​ ក្រុងពោធិ៍សាត់ សម្រាប់ទុកចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

គួរបញ្ជាក់ថា នេះគឺជាទម្លាប់ ដែលឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យក្រុមការងាររៀបចំជាសម្ភារ និងថវិកាមួយចំនួន ដើម្បីចូលរួមរំលែកទុក្ខប្រជាពលរដ្ឋ ក្នុងនាមជាក្រុមគ្រួសារតែមួយ៕