រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសារធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ការិយាល័យជំនាញចុះត្រួតពិនិត្យ និងធ្វើការស្តារអណ្តូងលូ និងប្រព័ន្ធលូបង្ហូរទឹកនៅតាមកំណាត់បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី


នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌសែនសុខ សហការជាមួយមន្ទីរសារធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ការិយាល័យជំនាញចុះត្រួតពិនិត្យ និងធ្វើការស្តារអណ្តូងលូ និងប្រព័ន្ធលូបង្ហូរទឹកនៅតាមកំណាត់បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិសាស្ត្រសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានដាក់កម្លាំង និងរថយន្តចុះបូមស្តារកាយអណ្តូងដែលបានបាក់គំរបហូរដី សម្រាមចូលលូ ជាហេតុនាំឲ្យមានការកកស្ទះទឹកហូរមិនរួចនៅពេលភ្លៀងធ្លាក់ម្តងៗ ដក់នៅលើផ្លូវ។
ជាមួយគ្នានេះ លោក ឆាយ វាសនា នាយករដ្ឋបាលខណ្ឌសែនសុខ បានធ្វើការណែនាំដល់ម្ចាស់ទីតាំងការដ្ឋានសំណង់មួយចំនួនដែលកំពង់សាងសង់នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី អោយយកចិត្តទុកដាក់ថែរក្សាការពារអណ្តូងលូ និងប្រព័ន្ធលូបង្ហូរទឹក នៅមុខការដ្ឋានហាមបោះសំរាម កាកសំណល់ផ្សេងៗចោលក្នុងអណ្តូងលូបណ្តាលអោយកកស្ទះ និងត្រូវចូលរួមសម្អាតស្តារអោយបានល្អស្អាតជាប្រចាំចៀសវាងមានការកកស្ទះ និងដក់ទឹកលើផ្លូវ។