នៅវេលាម៉ោង១១ម២០នាទី ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានដឹកនាំមន្ត្រីក្រសួងបរិស្ថាន និងតំណាងគណ:អភិបាលខេត្តសៀមរាប ដើម្បីទទួលគណៈប្រតិភូអគ្គលេខាធិការដ្ឋានអាស៊ានដឹកនាំដោយ ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការអាស៊ាន នៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន នៅឆ្នាំនេះជាមោទនភាពរបស់កម្ពុជាតាមលំដាប់តួរអក្សរ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥មដ្ឋមន្រ្តីបរិស្ថានអាស៊ាន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
វេទិកានេះរៀបចំឡេីងក្នងគោលបំណងជជែកពិភាក្សាគ្នានិងផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាបរិស្ថាន ក្នុងចំណោមបណ្តាប្រទេសសមាជិកក្នុងតំបន់ និងប្រទេសអាស៊ានបូក៣ បូកចិន ជប៉ុននិងកូរ៉េ។