ឯកឧត្ដម​ អ៊ាង​ សុផល្លែត​ ទទួលបដិសណ្ឋារកិច្ចប្រតិភូអគ្គលេខាធិការអាស៊ានសម្រាប់កិច្ចប្រជុំលេីកទី១៥រដ្ឋមន្រ្តីបរិស្ថានអាស៊ាន​នៅខេត្តសៀមរាប​


នៅវេលាម៉ោង១១​ម២០នាទី ថ្ងៃទី ៧ ខែតុលា​ ឆ្នាំ២០១៩ ឯកឧត្ដម​ អ៊ាង​ សុផល្លែត​ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឲ្យឯកឧត្តមរដ្ឋមន្ត្រី​ សាយ​ សំអាល់​ បានដឹកនាំមន្ត្រីក្រសួងបរិស្ថាន និងតំណាង​គណ:អភិបាល​ខេត្ត​សៀម​រាប​ ដើម្បីទទួលគណៈប្រតិភូអគ្គលេខាធិការដ្ឋានអាស៊ានដឹកនាំដោយ ឯកឧត្តម​ Lim Jock Hoi អគ្គលេខាធិការអាស៊ាន​ នៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប​

សូមបញ្ជាក់ថា​ កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន​ នៅឆ្នាំនេះជាមោទនភាពរបស់កម្ពុជា​តាមលំដាប់តួរអក្សរ បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៥មដ្ឋមន្រ្តីបរិស្ថានអាស៊ាន​ ចាប់ពីថ្ងៃទី៧​ ដល់ថ្ងៃទី១១​ ខែតុលា​ ឆ្នាំ២០១៩​ នៅខេត្តសៀមរាប។​

វេទិកា​នេះរៀបចំឡេីងក្នងគោលបំណងជជែកពិភាក្សាគ្នានិងផ្លាស់ប្តូរបទពិសោធន៍លើបញ្ហាបរិស្ថាន ក្នុងចំណោមបណ្តាប្រទេសសមាជិកក្នុងតំបន់ និងប្រទេសអាស៊ានបូក៣ បូកចិន ជប៉ុននិងកូរ៉េ។