សហគមន៍កសិករប្រើប្រាស់ទឹកទំនប់ការពារទឹកប្រៃព្រៃនប់ ធ្វើការថែទាំសន្ទះទ្វារទឹក


សកម្មភាពបងប្អូនសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ការពារទឹកប្រៃព្រៃនប់ ធ្វើការថែទាំសន្ទះទ្វារទឹក នៃប្រព័ន្ធធារាសាស្ត្រ ទំនប់ការពារទឹកប្រៃប៉ុលឌែរទី ១ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្រ ទំនប់ការពារទឹកប្រៃប៉ុលឌែរទី១ មានសំណង់ទ្វារទឹកចំនួន ៤ មានសមត្ថភាពដោះទឹកជំនន់ និងការពាទឹកប្រៃកុំឲ្យហូរចូលដីស្រែរបស់បងប្អូនប្រជាកសិករនៅចុងរដូវវស្សា លើផ្ទៃដីចំនូន ១.៧៥៦ ហិតា ៕