វិស័យកីឡានាំមកនូវសុខភាព សាមគ្គីភាព និងកិត្តិយសសម្រាប់ជាតិ


ល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបជាមួយបងប្អូន គ្រូបង្វឹក និងកីឡាករ កីឡាការិនីរាជធានីភ្នំពេញប្រមាណ១២០រូប ដែលទទួលជ័យលាភីក្នុងកម្មវិធីកីឡាជាតិលើកទី១ កាលពីថ្មីៗកន្លងទៅនេះ។ សន្តិភាពជាង៣០ឆ្នាំមកនេះ បាននាំមកនូវការរីចំរើនលើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាក៏វិស័យមួយដែលមានការរីកចំរើនគួរឲ្យកត់សម្គាល់។
ប្រមុខរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនីជាពិ សេសលើកទឹកចិត្តកម្លាំងកាយនិងកម្លាំងស្មារតី ធ្វើឲ្យប្រកួតប្រជែងទាំងថ្នាក់ជាតិ និងអន្តរជាតិទទួលបានលទ្ធផលគួរជាទីមោនៈ។ ពេលវេលានេះ គឺជាពេលដែលយើងត្រូវប្រមូលផ្តុំកម្លាំង និងហ្វឹកហាត់ជាប់ជាប្រចាំ ដើម្បីឈានទៅដណ្ដើមជ័យជំន្នះឱ្យបានច្រើនក្នុងកីឡាSea-Game 2023 ខាងមុខ។
ឯកឧត្តម បានគាំទ្រនិងលើកចិត្តទឹកចិត្តចំពោះយុវជន យុវនារីចូលរួមលេងកីឡា ជៀសផុតពីគ្រឿងញៀន និងល្បែងអបាយមុខ៕