ឯកឧត្តម ឈិត គឹមយាត និងលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលជាមួយអង្គការសភាអាស៊ី (Asian Parliamentary Assembly-APA)


ក្នុងអំឡុងចូលរួមកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាលើកទី១៤១ (IPU Assembly), នៅថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩,៣០នាទីព្រឹក, ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មាន និងឃោសនាការ នៃព្រឹទ្ធសភា និងលោកជំទាវ បាន ស្រីមុំ អនុប្រធានគណៈកម្មការការទី៧នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលជាមួយអង្គការសភាអាស៊ី (Asian Parliamentary Assembly-APA) នៅសាលប្រជុំលេខ៣ នៃមជ្ឈមណ្ឌលសន្និសីទសាវ៉ា ទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី។

ក្រោយពីបានអនុម័តរបៀបវារៈកិច្ចប្រជុំ និងស្តាប់សុន្ទរកថាបើក របស់ប្រធានកិច្ចប្រជុំ ឯកឧត្តម Mustafa Sentop ប្រធានAPA និងជាប្រធានរដ្ឋសភាតួគីរួចមក អង្គប្រជុំបានពិភាក្សា និងអនុម័តលើ៖ ១)របាយការណ៍សកម្មភាពអេភីអេពីកិច្ចប្រជុំសម្របសម្រួលលើកមុនមកដល់ពេលនេះ, ២)របៀបវារៈបន្ទាន់របស់មហាសន្និបាត និង៣)បញ្ហាផ្សេងៗ។