ព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០១៧ ឯកឧត្តម ពេជ្រ វាសនា អគ្គនាយករងកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារត្រួតពិនិត្យ គ្រប់គ្រងកិច្ចដំណើរការ និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ស្ទឹងពោធិ៍សាត់ និងស្ទឹងស្វាយដូនកែវ បានបន្តដឹកនាំក្រុមការងារ ចុះពិនិត្យមើលប្រព័ន្ធធារាសាស្រ្តនៅតាមបណ្តោយស្ទឹងពោធិ៍សាត់ រួមមាន៖ ទំនប់លេខ៣, ទំនប់លេខ៥, ដំណាក់ឈើក្រម, ដំណាក់អំពិល, សំណង់ក្បាលហុង និងចារឹក ៕
ឯកឧត្តម ពេជ្រ វាសនា ដឹកនាំក្រុមការងារ ចុះពិនិត្យមើលប្រព័ន្ធធារាសាស្រ្តនៅតាមបណ្តោយស្ទឹងពោធិ៍សាត់
![](https://www.cpp.org.kh/wp-content/uploads/2017/01/15977442_1437028609672587_6221307169539036727_n-768x576.jpg)