សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីអាហារពេលថ្ងៃត្រង់ រៀបចំឡើងដោយឧបនាយករដ្ឋមន្រ្តី នៃកំណែទម្រង់យុត្តិធម៌ និងជារដ្ឋមន្រ្តីការបរទេសហុងគ្រី និងលោកជំទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ក្នុងនាមនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប៊ុលហ្គារី


នៅវេលាថ្ងៃត្រង់ថ្ងៃទី១៦តុលា ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុង ពិធីទទួលទានអាហារថ្ងៃត្រង់ រៀបចំឡើងដោយលោកជំទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ឧបនាយករដ្ឋមន្រ្តី នៃកំណែទម្រង់យុត្តិធម៌ និងជា រដ្ឋមន្រ្តីការបរទេសហុងគ្រី ក្នុងនាមនាយករដ្ឋមន្រ្តី នៃ សាធារណរ​ដ្ឋប៊ុលហ្ការី។ ពិធីដ៏មានអត្ថន័យនោះ ក៏មានការអញ្ជើញ ចូលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ ឥស្សរជនជាន់ខ្ពស់ នៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី ជាច្រើនរូប។ ក្នុងពិធីទទួលទានអាហារថ្ងៃ ត្រង់នេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ វឌ្ឍនភាពថ្មីៗ ដែលរដ្ឋាភិបាលសាធារណរដ្ឋប៊ុលហការីសម្រេចបាន ជាពិសេសជាប្រទេសមួយដែលបាន ក្លាយជាសមាជិករបស់អង្គការណាតូ នៅឆ្នាំ២០០៤ និងជាសមាជិកសហភាពអឺរ៉ុប ក្នុងឆ្នាំ២០០៧។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះរដ្ឋាភិបាល ប៊ុលហ្គារី ដែលបានធ្វើកំណែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏ធំមួយ កាលពីទសវត្សរ៍ឆ្នាំ៩០ ដើម្បីកែប្រែសេដ្ឋកិច្ចតាមបែបផែនការ និងគ្រប់គ្រងដោយរដ្ឋ ទៅជាសេដ្ឋកិច្ចទីផ្សារសេរី។ លើទំនាក់ទំនងទ្វេភាគី សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាលប៊ុលហ្គារី ដែលបានគាំទ្របេក្ខភាពកម្ពុជា ជាសមាជិកគ្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៩។

កម្ពុជាក៏បានគាំទ្របេក្ខភាពប៊ុលហ្ការី ក្នុងក្រុមប្រឹក្សាសិទ្ធមនុស្ស អង្គការសហប្រជាជាតិ អាណត្តិឆ្នាំ២០១៩-២០២១។ គាំទ្រលោកសាស្រ្តាចារ្យ Valina Todorova ជា សមាជិកគណៈកម្មាធិការសិទ្ធកុមារ សម្រាប់អាណត្តិឆ្នាំ២០១៧-២០២០ របស់អង្គការសហប្រជា ជាតិ និងគាំទ្រប៊ុលហ្ការី ក្នុងគណៈកម្មាធិការស្តីពីការលុបបំបាត់ការរើសអើងប្រឆាំងស្រ្តី សម្រាប់ អាណត្តិឆ្នាំ២០១៥-២០១៨ របសអង្គការសហប្រជាជាតិ។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងលោកជំទាវ អេកាតេរីណា ហ្សាខារីអេវ៉ា ក៏បានប្តេជ្ញារួមគ្នាក្នុងការបន្តនូវការគាំទ្រគ្នា ទៅវិញទៅមកទាំងក្នុង ក្របខណ្ឌទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងផ្តល់ផលប្រ យោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី។ សូម បញ្ជាក់ថា នៅក្នុងជំនួបកំពូលនៃមេដឹកនាំរដ្ឋាភិបាលទាំងពីរ ឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការី បាន ផ្តល់អាហារូបករណ៍ជូនដល់សិស្ស និស្សិតកម្ពុជាចំនួន១០កន្លែង និងបានស្នើឲ្យមានការបើកស្ថាន ឯកអគ្គរដ្ឋទូតប៊ុលហ្ការី នៅកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕