ការបន្លំខ្លួនដេីម្បីបានចូលរួមថ្លែងការណ៍នៅក្នុងកិច្ចប្រជុំ សហភាពអន្តរសភា IPU របស់ សម រង្សី នៅ ទីក្រុង បែលក្រាដ ប្រទេស ស៊ែបប៊ី ត្រូវបរាជ័យ ។ ឈ្មោះ សម រង្សី ត្រូវបានគេបញ្ចូលនៅលេខរៀងទី ៦៤ ដោយបន្លំខ្លួនជា អង្គការ Liberals International ។ ប៉ុន្តែបន្ទាប់ពីមានការតវ៉ាពី គណៈប្រតិភូសភាកម្ពុជា ឈ្មោះ សម រង្សី ត្រូវបាន គណៈកម្មការរៀបចំការប្រជុំ សហភាពអន្តរសភា លុបឈ្មោះចេញវិញ ។
ឈ្មោះរបស់ សម រង្ស៉ី ដោយដាក់ត្រឹមតែ R. Sam ត្រូវបានគេឃើញបញ្ចូលនៅក្នុងបញ្ជីអ្នកឡើងថ្លែងសុន្ទរកថា នៅលេខរៀងទី៦៤ ដែលជាលេខរៀងចុងក្រោយគេ មួយថ្ងៃមុនកិច្ចប្រជុំចាប់ផ្តើមជាផ្លូវការ ដោយលោកបានប្រើប្រាស់តួនាទីនៅក្នុងអង្គការមួយ ដើម្បីជ្រៀតចូលក្នុងមហាសន្និបាតលើកទី១៤១ នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ប៉ុន្តែបន្ទាប់ពីមានសំណើរបស់តំណាងគណៈប្រតិភូសភាពេញសិទ្ធិកម្ពុជា ដែលដឹកនាំដោយ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ដែលបញ្ជាក់អំពីពិរុទ្ធភាពជននេះ ទើបឈ្មោះរបស់ លោក សម រង្ស៉ី (R. Sam)នេះ ត្រូវបានលុបចេញតែម្តង តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ រហូតមកតែម្តង។