កិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងវឌ្ឍនភាពការងារត្រៀមរៀបចំ និងសម្របសម្រួលក្នុងអំឡុងពេល នៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់សមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន (ACCF)


នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០នាទី លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបប្រជុំត្រួតពិនិត្យ តាមដាន និងវឌ្ឍនភាពការងារត្រៀមរៀបចំ និងសម្របសម្រួលក្នុងអំឡុងពេល នៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់សមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន (ACCF) នៅខេត្តសៀមរាប ជាមួយឯកឧត្តម ព្រហ្ម វិចិត្រអក្ខរ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងប្រតិភូ ដោយមានការចូលរួមពីតំណាងអាជ្ញាធរជាតិអប្សរា អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាប ទីចាត់ការអន្តរវិស័យសាលាខេត្ត ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិសាលាខេត្ត មន្ទីរសុខាភិបាលខេត្ត មន្ទីរទេចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្នងដ្ឋានការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត អង្គភាពនគរបាលទេសចរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ និងអ្នកពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ មានគោលបំណងរក្សាបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាព របៀបរៀបរយតាមផ្លូវសាធារណៈ មានសោភ័ណភាព និងបរិស្ថានស្អាត ជូនគណៈប្រតិភូជាន់ខ្ពស់ជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍របស់សមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន (ACCF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧-៣០ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានគណៈប្រតិភូអញ្ជើញមកពី ១០ប្រទេស ដឹកនាំដោយថ្នាក់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញប្រចាំប្រទេសនីមួយៗ៕