នយោបាយ សម រង្ស៊ី កំណត់៩ វិច្ឆិកា មកប្រើយកតាមគំរូព្រឹត្តិការណ៍ ៥-៦ កក្កដា ១៩៩៧ នឹងមានលទ្ធផលដូចគ្នា


ភ្នំពេញ ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងថា ថ្ងៃ៩ វិច្ឆិកា ដែលត្រូវបានទណ្ឌិត មេឧទ្ទាមក្រៅច្បាប់សម រង្ស៊ី យកមកប្រើដោយយកគំរូ តាមព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ១៩៩៧ មកអនុវត្តនោះ ដូច្នេះប្រាកដជានឹងទទួលលទ្ធផលដូចគ្នា ។

សូមរំលឹកថា ថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ គឺជាព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាមគ្នា រវាងកម្លាំងនយោបាយពីរ ដែលមួយដឹកនាំ ដោយគណបក្សហ៊្វុនស៊ិនប៉ិច និងមួយទៀតដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ពេលនោះបានធ្វើឲ្យពលរដ្ឋ រស់នៅរាជធានីភ្នំពេញមានការភ័យខ្លាច និងតក់ស្លុកគ្រប់គ្នា៕