លោក ហ៊ុន មា៉ណែត បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំនយោបាយបំពាក់បំប៉នសមត្ថភាពយុវជនស្រុកចំការលើខេត្តកំពង់ចាម


លោក ហ៊ុន មា៉ណែត បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំនយោបាយបំពាក់បំប៉នសមត្ថភាពយុវជនស្រុកចំការលើខេត្តកំពង់ចាម កាលពីថ្ងៃទី ១៦ខែមករាឆ្នាំ ២០១៦ ។
យុវជនស្រុកចំការលើ ខេត្តកំពង់ចាមចំនួន ៣៧២ នាក់ត្រូវបានបំពាក់បំប៉នសមត្ថភាពអប់រំនយោបាយក្រោមអធិបតីភាព លោកបណ្ឌិតហ៊ុន មា៉ណែត សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ទទួលបន្ទុកការងារយុវជន។ក្នងឱកាសដ៏សប្បាយរីករាយនោះ លោកបណ្ឌិត ហ៊ុន មា៉ណែត បានជំរាបជូនអំពីសភាពការណ៍ពិត និងសមិទ្ធិផលធំៗដែល រាជរដ្ឋាភិបាល ដឹកនាំដោយគណៈបក្សប្រជាជនកម្ពុជាសំរេចបាន ពិសេសគឺកត្តាសន្តិភាព ឯកភាពទឺកដី និង ការអភិវឌ្ឍន៏លើគ្រប់វិស័យ ហើយ គឺដោយសារការដឺកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ដែលជានិច្ចកាលតំកល់ប្រយោជន៏រាស្រ្តជាធំ។
លោកបណ្ឌិត ហ៊ុន មា៉ណែត បានឲដឹងថាវគ្គបំពាក់បំប៉ននេះគឺដើម្បីត្រៀមកំលាំងយុវជនជាមុនសំរាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៤ និង ការបោះឆ្នោតតំណាងរាស្រ្តអណត្តិទី៦។ វគ្គបំពាក់បំប៉ននេះគឺជាទុនដ៏វិសេសវិសាលដែលអាចឲយុវជនយើងយល់ដឺងពីវិធីសាស្រ្តថ្មីៗទាក់ទងជាមួយការឃោសនា វិធីសាស្រ្តការពារគណបក្ស រក្សាសមាជិកបក្ស ការកសាងបណ្ដាញ និង ការចូលរួមក្នុងសកម្មភាពមនុស្សធម៏នានា។លោក ហួត ហាក់អនុប្រធានក្រុមការងារចុះជួយស្រុកចំការលើ និង ជាប្រធានទទួលការងារយុវជនស្រុកចំការលើបានឲដឹងថា វគ្គបំពាក់បំប៉នលើកទី១ នេះគឺផ្ដោតលើមេរៀនជាគន្លឹះចំនួន៥ ៖១. សិល្បៈនៃការបកស្រាយអំពីខ្លួននាក់ និង គូបដិបក្ស
២. ភាពជាអ្នកដឹកនាំ
៣. ការកសាងបណ្ដាញ
៤. យុទ្ធនាការចុះតាមខ្នងផ្ទះ
និង ទី ៥ គឺបណ្ដាញទំនាក់ទំនងសង្គម។
Hun Manet 18-01-2016b 1 (1)        Hun Manet 18-01-2016b 1 (2)
Hun Manet 18-01-2016b 1 (3)        Hun Manet 18-01-2016b 1 (4)
Hun Manet 18-01-2016b 1 (5)