ក្បាលម៉ាស៊ីនក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់រាជធានី ខណ្ឌ និងសង្កាត់ ជួបជុំគ្នាក្តាប់ការវិវត្ត នៃសភាពការណ៍ថ្មីៗ និងភារកិច្ចចំពោះមុខ


មន្ទីរគណៈកម្មាធិការបក្សរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានប្រារព្វពិធីជួបជុំក្បាលម៉ាស៊ីនសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ ជាង ៤០០នាក់ ក្រោមអធិបតីឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី ដើម្បីផ្សព្វផ្សាយអំពីការវិវត្ត នៃសភាពការណ៍ថ្មីៗ និងភារកិច្ចចំពោះមុខរបស់សកម្មជនយុវជនបក្ស ក្នុងការចូលរួមចំណែកថែរក្សាសុខសន្តិភាព និងការគោរពគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា បានយល់ច្បាស់អំពីឧបាយកល់ក្បត់របស់របស់ក្រុមឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិត សម រង្ស៉ី និងប្តេជ្ញាការពាររដ្ឋធម្មនុញ្ញ ថែរក្សាសណ្តាប់ធ្នាប់សង្គម និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងបន្តផ្សព្វផ្សាយដល់ក្រុមគ្រួសារ បងប្អូន ញាតិមិត្ត ជាពិសេសយុវជនផ្សេងទៀត នៅតាមមូលដ្ឋានឱ្យបានយល់ច្បាស់ ពីសកម្មភាព និងឧបាយកល់ដ៏ពិសពុល និងគ្រោះថ្នាក់របស់ក្រុមឧទ្ទាម។

បន្ទាប់មក ក្រុមការងារយុវជនរាជធានី ក៏បានដាក់ចេញនូវទិសដៅការងារដែលត្រូវអនុវត្តបន្ត និងអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ ចូលរួមអបអរសាទរ ហូបអំបុកថ្ងៃទី០៩ វិច្ឆិកា ជាមួយប្រជាជននៅតាមមូលដ្ឋានខ្លួនដើម្បីបង្ហាញពីកម្លាំងសាមគ្គី និងរួមគ្នាថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ល្អរបស់ព្រះរាជាណាចក្រកម្ពុជាយើង៕