ឯកឧត្តម ទេព ងន បានអញ្ជើញជាអធិបតីក្នុងពិធីពិជប់លៀងជូនឯកឧត្តម ZHANG BAOSHUN អនុប្រធានគណៈកម្មាធិការធនធានប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សានយោបាយប្រជាជនចិន


នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៨:៣០នាទីយប់ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិជប់លៀងជូនឯកឧត្តម ZHANG BAOSHUN អនុប្រធានគណៈកម្មាធិការធនធានប្រជាជន និងបរិស្ថាន នៃសភាប្រឹក្សានយោបាយប្រជាជនចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅភោជនីយដ្ឋាន Tunglok Signature ផ្លូវលេខ២២២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។