គណៈប្រតិភូជាន់ខ្ពស់ឡាវ អញ្ជើញចូលគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កានៅវិមានឯករាជ្យ


នៅទីស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់ឡាវ ដែលដឹកនាំដោយ ឯកឧត្តម Kham Phanh PHOMMATHAT បានអញ្ជើញចូលគោរពព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ និងដាក់កម្រងផ្កានៅវិមានឯករាជ្យ។

សូមបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់ឡាវ បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។