ប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុញ្ញាតអោយគណៈប្រតិភូជាន់ខ្ពស់ឡាវ ដែលដឹកនាំដោយ ឯកឧត្តម Kham Phanh PHOMMATHATចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី នៅសណ្ឋាគា Great Duke ឯកឧត្តម ម៉ម សរិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានខុទ្ទកាល័យ នៃគណៈកម្មាធិការកណ្តាលគណប្សប្រជាជនកម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ឡាវ ដែលដឹកនាំដោយ ឯកឧត្តម Kham Phanh PHOMMATHAT ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។