កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដី​ពី ការ​កំណត់​ធនធាន​បុគ្គលិក ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​វិស័យ​អប់រំ សម្រាប់​ផ្ទេរ​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ


រាជធានី​ភ្នំពេញ ៖ ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្ដី​ពី ការ​កំណត់​ធនធាន​បុគ្គលិក ហិរញ្ញវត្ថុ និង​ទ្រព្យ​សម្បត្តិ​វិស័យ​អប់រំ សម្រាប់​ផ្ទេរ​ជូន​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ប្រារព្ធ​លើ​ក្នុង​គោល​បំណង ប្រជុំ​ពិភាក្សា សម្រេច​យក​ធាតុ​ចូល​ដែល​សំខាន់ៗ​សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​រៀបចំ​នីតិវិធី យន្តការ​នានា ដើម្បី​គាំទ្រ​ការ​ដល់​ការ​គ្រប់គ្រង ចាត់ចែង អនុវត្ត​មុខងារ​ដែល​បាន​ផ្ទេរ។

ពិធី​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ត្រូវ​បាន​ប្រារព្ធ​បើក​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ ណាត ប៊ុន​រឿន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន ក្រុម​ការងារ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ​វិស័យ​អប់រំ ៕

ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ | សណ្ឋាគារសុខាភ្នំពេញ