រាជធានីភ្នំពេញ ៖ កិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី ការកំណត់ធនធានបុគ្គលិក ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិវិស័យអប់រំ សម្រាប់ផ្ទេរជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រារព្ធលើក្នុងគោលបំណង ប្រជុំពិភាក្សា សម្រេចយកធាតុចូលដែលសំខាន់ៗសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងការរៀបចំនីតិវិធី យន្តការនានា ដើម្បីគាំទ្រការដល់ការគ្រប់គ្រង ចាត់ចែង អនុវត្តមុខងារដែលបានផ្ទេរ។
ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានប្រារព្ធបើកក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការវិស័យអប់រំ ៕
ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ | សណ្ឋាគារសុខាភ្នំពេញ