ថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិ១០នាក់ នៅខេត្តកំពង់ស្ពឺ ប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន ក្រោយសម រង្ស៉ី បោកប្រាស់មិនវិលចូលស្រុក


(កំពង់ស្ពឺ)៖ ក្រោយ សម រង្ស៉ី បោកប្រាស់មិនវិលចូលស្រុកហើយនោះ បេក្ខភាព ក្រុមប្រឹក្សាស្រុកបេក្ខភាពមេភូមិ អនុភូមិ និងសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ

បានចេញមកសារភាព និងបានស្ម័គ្រចិត្តចូលរួមរស់ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមបរិយាកាសសន្តិភាព និងការអភិវឌ្ឍ ។

អ្នកទាំង១០នាក់ បានប្រកាសចូលនេះ ដោយមើលឃើញការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជនពិតប្រាកដ និងបានខិតខំដឹកនាំប្រទេសពីបាតដៃទទេ រហូតប្រទេសមានសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសទាក់ទាញវិនិយោគពីបរទេស បង្កើត និងបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជា ។

សកម្មជនទាំងអស់ក៏បានអំពាវនាវដល់សកម្មជនអតីតគណបក្ស សង្គ្រោះជាតិផ្សេងៗទៀត ឲ្យឈប់ចាញ់បោកពួកឧទ្ទាមសម រង្ស៊ី និងសូមមកចូលរួមរស់ និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់ទៀត៕