ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១ ២២៥ម ទទឹង ៥ម នៅភូមិបឹងខ្យាង ភូមិព្រៃតាតូច និងភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្តរង ,លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត,ក្រុមប្រឹក្សា/គណៈ អភិបាលស្រុក និងប្រជាពលរដ្ឋ សរុបចំនួន ១ ១០០នាក់។