គណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារឯកសារ ស្ដីអំពីតួនាទីភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធអង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត


ខេត្តកណ្តាល ៖ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារឯកសារ ស្ដីអំពីតួនាទីភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធអង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្ស ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រោមអធិបតីភាព ឯ.ឧ សោម សឿន ប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្ដាល,ឯ.ឧ អ៊ក គឹមហាន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្ដាល និង ឯ.ឧ នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត (នៅសាលប្រជុំមន្ទីរបក្សខេត្ត)។ សមាសភាពអញ្ជើញចូលរួមមាន ៖ សមាជិកគណៈកម្មាធិការគណបក្សខេត្ត, ប្រធាន-អនុប្រធានប្រចាំការ-ប្រធានគណៈចាត់តាំងគណបក្សក្រុង-ស្រុក,ប្រធានសាខាគណបក្សមន្ទីរ-អង្គភាពជុំវិញខេត្ត,ប្រធានគណៈកម្មាធិការត្រួតពិនិត្យ ប្រធានគណៈឃោសនាអប់រំគណបក្សក្រុង-ស្រុក,គណៈទាំង៤ និងមន្ត្រីមន្ទីរគណបក្សខេត្ត,ប្រធានគណបក្សឃុំ-សង្កាត់ សរុបវត្តមាន ២៩៨នាក់ ។