ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១០.៨០០ ម៉ែត្រ


នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង១០.៨០០ ម៉ែត្រ ស្ថិតនៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

On Saturday morning, 07 December 2019, His Excellency Deputy Prime Minister Prak Sokhonn, Minister of Foreign Affairs and International Cooperation and Chief of the national-level Working Group for Sa’ang district of Kandal province, presided over the groundbreaking ceremony for the construction of a 10,800-metre-long concrete road, located in Prek Ambil commune, Sa’ang district, Kandal​ province.