ឯកឧត្តម ជាវ តាយ បានទទួលជួបជាមួយប្រជាពលរដ្ឋ២១គ្រួសារ ដែលស្នើសុំជួយអន្តរាគមន៍ ដោះស្រាយទំនាស់វិវាទដីធ្លី ជាមួយក្រុមហ៊ុនខេមទ្រី


នារសៀលថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា ក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម ប៉ឹល កុសល អភិបាលរងខេត្ត នឹងធ្វើការចុះសិក្សាផ្ទាល់លើវិវាទពីការកាប់បំផ្លាញដំណាំចេករបស់ប្រជាពលរដ្ឋទាំង២១គ្រួសារ ដោយបុគ្គលិកក្រុមហ៊ុនខេមទ្រី ដែលស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។

ឯកឧត្តម ក៏បានបញ្ជាក់ទៀតថា រដ្ឋបាលខេត្តនឹងស្វែករកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋទាំង២១គ្រួសារនោះប្រកបដោយភាពយុត្តិធម៌បំផុត ហើយសុំប្រជាពលរដ្ឋសហការ និងរក្សាភាពនឹងនររង់ចាំក្រុមការងារចុះផ្ទាល់៕