អភិបាលរងខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អ៊ុក សុជាតិ ក្នុងឱកាសប្រារព្ធពិធីមហោស្រពបង្ហោះខ្លែងខ្មែរ លើកទី២៣ នៅខេត្តកោះកុង


លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសប្រារព្ធពិធីមហោស្រពបង្ហោះខ្លែងខ្មែរ លើកទី២៣ នៅខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានជម្រាបជូនអង្គពិធីទាំងមូល អំពីភូមិសាស្រ្ត និងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនអង្គពិធី។ ប្រទេសជាតិ យើងមានសុខសន្តិភាពពេញលេញ ទទួលបានការរីកចម្រើនយ៉ាងខ្លាំង លើគ្រប់វិស័យ។ វិស័យវប្បធម៌ ជាវិស័យដ៏ខាន់មួយផងដែរ ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ជាការពិតណាស់ការបង្ហោះខ្លែងខ្មែរ មិនគ្រាន់តែបង្កឱ្យប្រជាពលរដ្ឋ មានការសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាជា ការចែករំលែកនូវចំណេះដឹង ខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួមប្រតិបត្តិ ថែរក្សា ការពារ អត្តសញ្ញាណជាតិ។ ចូលរួមយ៉ាងសកម្ម ក្នុងការសិក្សាស្រាវជ្រាវ និងចងក្រងរក្សាទុកឱ្យបានគង់វង្សនូវឯកសារ បេតិកភ័ណ្ឌវប្បធម៌ គ្រប់ប្រភេទ។ មហោស្រពបង្ហើរខ្លែង ជាពិធីមួយ ដែលសកលលោក ដែលកំពុងពេញនិយម និងមានជំនឿយ៉ាងជ្រាលជ្រៅហើយជាចលករមួយរួមចំណែក ទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ឱ្យកាន់តែស្គាល់ និងស្រឡាញ់ប្រទេសកម្ពុជាផងដែរ។ មហោស្រពបង្ហោះខ្លែងខ្មែរ លើកទី២៣ នាពេលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ តម្លៃវប្បធម៌របស់ជាតិ។ យើងទាំងអស់គ្នាពិតជាមានអារម្មណ៍រីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលនឹងបានឃើញខ្លែងខ្មែរបង្ហោះឡើង ជាច្រើនប្រភេទ ចម្រុះពណ៍ ជាការទាក់ទាញចិត្ត កាយ ភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ ស្គាល់កាន់តែច្បាស់អំពីខ្លែងរបស់ខ្មែរយើង។