កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣


នៅរដ្ឋបាលសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០១៩នេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ ក្រុម ប្រឹក្សាខេត្តរាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សា និង ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងតំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងនោះដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សា និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពជុំវិញ
រាជធានីភ្នំពេញ
ដោយបានពិនិត្យនិង អនុម័តលើ៖
1-សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី 6 ,
2-សេចក្តីព្រាងរបាយការណ៍ខែវិច្ឆិកា 2019 ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលរាជធានី
3- គំរោងផែនការវិនិយោគ 3ឆ្នាំ រំកិលរបស់រដ្ឋបាលរាជធានី(2020-22),
4- ការងារផ្សេងៗ,