ក្រុមប្រឹក្សាខេត្តបានបើកអង្គវេទិការផ្សព្វផ្សាយពីគ្រោះយោបល់របស់ខ្លួន ឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩


នៅបរិវេណទីអារ៉ាមថ្លុកដង្កោ ឃុំផ្ទះរុងស្រុកតាលោសែនជ័យនាព្រឹកថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមប្រឹក្សាខេត្តបានបើកអង្គវេទិការផ្សព្វផ្សាយពីគ្រោះយោបល់របស់ខ្លួន ឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី ឯកឧត្តម សាយ សុជាតិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក,អភិបាលស្រុក,មន្ត្រីសាលាស្រុក,ក្រុមប្រឹក្សាឃុំ ប្រធានមន្ទីរអង្គភាពក្នុងខេត្ត,វាគ្មិនជំនាញពាក់ព័ន្ធនានា,មន្ត្រីសាលាខេត្ត,និងប្រជាពលរដ្ឋសរុប ៣១៦ នាក់ ស្ត្រី ១១៤ នាក់។
នេះជាលើកទី ៣ នៃវេទិកាផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី ១ អាណត្តិទី ៣ ឆ្នាំ ២០១៩ មានការចូលរួមផ្ទាល់ពីប្រជាជនច្រើនកុះករ ក្នុងការលើកឡើងនូវ សំណូមពរ និងសំណួរផ្សេងៗ ដែលទាក់ទង និងកង្វល់ជីវភាពរស់នៅ របស់ពួកគាត់មានចំនួន ២៤ សំណួរនិងផ្ទាល់មាត់ ២១ តាមរយៈលិខិត ៣ ។
បន្ទាប់ពីវាគ្មិនតាមបណ្ដាមន្ទីរវិស័យជំនាញពាក់ព័ន្ធឡើងឆ្លើយបំភ្លឺរួចមក ឯកឧត្តម ម៉ក់ រ៉ា បានធ្វើការបូកសរុបនិងផ្ដល់អនុសាសន៍មួយចំនួន:
-ត្រូវធ្វើការអភិវឌ្ឍធនធានមនុស្ស ក្នុងស្រទាប់ក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីឲ្យសមស្រប ឆ្លើយតបនិងការផ្តល់អំណាចឲ្យថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល ក្នុងពេលឆាប់ៗនេះ ។
-បង្កើនការគ្រប់គ្រងដីធ្លី ផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ឲ្យស្របតាមច្បាប់ដើម្បីកាត់បន្ថយជម្លោះដីធ្លីក្នុងមូលដ្ឋាន ពង្រឹងរបៀបរបបធ្វើការងារ តួនាទី ភារកិច្ច ក្នុងនាមជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យគៀកពួកគាត់ ប្រកបដោយតម្លាភាព និងគណនេយ្យភាព
-ការងារសន្តិសុខ សមត្ថកិច្ចទាំងអស់ គណៈបញ្ជាការឯកភាព ស្រុក ឃុំ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍ឲ្យខាងតែបាន នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។
កម្មវិធីបានបញ្ចប់នៅ វេលាម៉ោង ១១,៣០ នាទី នាថ្ងៃដដែល ។