ប្រធានក្រុមជនបង្គោលយុវជនស្រុកព្រៃឈរ ខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យដំណើរការសាងសង់អាគារសិក្សា ដែលជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងដំណើរការសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ…


កំពង់ចាម-ស្រុកព្រៃឈរ៖ នាព្រឹកថ្ងៃទី១១ ធ្នូ ២០១៩ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានជនបង្គោលយុវជនស្រុកព្រៃឈរ និងក្រុមការងារយុវជនចុះស្រុក ដោយមានការចូលរួមពីគណៈអភិបាលស្រុកព្រៃឈរ,ការិយាល័យអប់រំស្រុក, ក្រុមប្រឹក្សាឃុំ  បានចុះទៅពិនិត្យមើល និងវាយតម្លៃលើ ដំណើរការសាងសង់អគារសិក្សា ១ខ្នង ៥បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅអនុវិទ្យាល័យ និងបឋមសិក្សាមេមាំង ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានធ្វើការសាងសង់ស្ទើររួចរាល់ហើយ  នៅសល់តែការដាក់ទ្វារ,      បង្អូច និងក្រាលថ្មល្អិតជុំវិញអគារប៉ុណ្ណោះ ។ នេះបើតាមការបញ្ជាក់ពីអ្នកម៉ៅការសំណង់ថា អគារសិក្សានេះ នឹងត្រូវចប់រួចរាល់ទាំងស្រុងនៅថ្ងៃទី២៥ ខែធ្នូ ២០១៩ខាងមុខនេះ ។

បន្ទាប់មក ឯកឧត្តមប្រធានជនបង្គោលយុវជនស្រុកព្រៃឈរ បានអញ្ជើញចុះពិនិត្យដំណើរការស្ថាបនាផ្លូវបេតុង ចំនួន២(ប្រវែងសរុប ៥,០៩៦ម៉ែត្រ) ខ្សែស្ថិតក្នុងឃុំល្វា ស្រុកព្រៃឈរដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងនោះមាន ៖

– ខ្សែទី១៖ ប្រវែងសរុប ២,៤៥៧ មែត្រ ចាប់ពីផ្លូវជាតិលេខ ៧ ចូលដល់វត្តមេមាំង ភូមិមេមាំង ឃុំល្វា​ ស្រុកព្រៃឈរ ។ គិតត្រឹមថ្ងៃទី ១១ ធ្នូ ២០១៩ នេះ ផ្លូវខ្សែទី១ នេះ បានចាក់បេតុងបានប្រវែង១៩៦ មែត្រហើយ ដែលមានសាច់បេតុង(តួផ្លូវ)ទំហំ៥ម៉ែត្រ កម្រាស់១,៥ តឹក និងចាក់បង្ហាប់គ្រួសក្រហមសងខាងផ្លូវទំហំ១,៥ ម៉ែត្រ ដែលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២៩ ធ្នូ ២០១៩ ខាងមុខនេះ ។

– ខ្សែទី២ ៖ ប្រវែងសរុប ២,៦៣៩ មែត្រ (គិតទាំងផ្លូវបំបែកចូលវត្តល្វាប្រវែង ១២៤ ម៉ែត្រ) ចាប់ពីផ្លូវជាតិលេខ ៧ ចូលដល់វត្តគោកទ្រា ភូមិគោកទ្រា។ គិតត្រឹមថ្ងៃទី ១១ ធ្នូ ២០១៩ នេះ ផ្លូវខ្សែទី២ នេះ បានចាក់ដីសបង្ហាប់លើកទ្រូងផ្លូវរួចរាល់ហើយ នៅសល់តែចាក់បង្ហាប់គ្រួសក្រហម និងក្រាលថ្មល្អិត មុននឹងចាក់បេតុង ដែលនឹងចាប់ផ្តើមដំណើរការបន្តក្រោយថ្ងៃទី២៩ខែធ្នូ នេះ(បន្ទាប់ពីស្ថាបនាចប់ផ្លូវទី១)។