ឯកឧត្តម ម៉ក់ រ៉ា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលា និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តលលកសសុខារាម( ហៅវត្តលលកសចាស់)


ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបញ្ចុះបឋមសីលា និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តលលកសសុខារាម( ហៅវត្តលលកសចាស់) ដែលស្ថិតនៅ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការនិមន្ត និងអញ្ជើញ ចូលរួមពី ព្រះមេគណខេត្ត ព្រះចៅអធិការវត្ត ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុង លោក លោកស្រី អភិបាល អភិបាលរងក្រុង លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត ព្រះសង្ឃ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចំណុះជើងវត្ត និងលោកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ បន្ទាប់ពីកិច្ចពិធីតាមបែបសាសនា ក្រុងពីលីបញ្ចុះបឋមសីលា កសាងសាលាឆាន់ ចប់សព្វគ្រប់រួចមក ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណបក្សខេត្ត ប្រធានគណ:
ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានមតិសំណេះសំណាល ក្នុងអង្គពិធីដោយជម្រាបជូនខ្លះៗពីសមិទ្ធផលនានា ការរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ដោយសារការយកចិត្ត ទុកដាក់ របស់អគ្គមគ្គុទ្ទេសដ៏ឆ្នើមបំផុតសម្រាប់ប្រទេសកម្ពុជាទាំងមូល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តមបានបញ្ជាក់ផងដែរ សមិទ្ធផលដែលកំពុងកើតឡើងរីកស្គុះស្គាយក្នុងវត្តលលកសចាស់នេះ ក៏បានដោយសារការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍គណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ដោយមានកិច្ចសហប្រតិបត្តិការល្អបំផុត ជាមួយឯកឧត្តម ស៊ុយ សែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល ឯកឧត្តម បណ្ឌិត នៅ ធនិន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត និងជាអភិបាលនៃគណ:អភិបាលខេត្ត
ពោធិ៍សាត់ ឯកឧត្តម កែវ រតន: សមាជិគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ពោធិ៍សាត់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក ឧកញ៉ា ទុយ គី ប្រធានសភាពាណិជ្ជកម្មខេត្តពោធ៍ិសាត់ រួមនិងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ សប្បុរសជន ពុទ្ធបរិស័ទ បានឯកភាពជាឯកច្ឆ័ន្ទលើការផ្តួចផ្តើម របស់ព្រះចៅអធិការវត្តលលកស សុខារាម ទើបមានវត្តមាន ឯកឧត្តម លោកជំទាវ នាថ្ងៃនេះដើម្បីរួមគ្នាចាប់ផ្តើម លើកដំបូងនៃការកសាងសាលាថ្មីនេះ ដើម្បី លើក
ស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋរីកថ្កុំថ្កើនឡើង ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមឯកឧត្តម ឧត្តមសេនីយ៍ កែ គឹមយ៉ាន មានជំនឿយ៉ាងមុតមាំពោះ ឯកឧត្តម លោកជំទាវ ក្នុងខេត្ត ក្រៅខេត្ត និងចូលរួមវិភាគទានក្នុងការកសាងសាលាឆាន់នេះ ឲ្យបានឆាប់រួចរាល់ តាមគម្រោងផែនការដែលមាន ទំហំបណ្តោយ ៣៦
ម៉ែត្រ ទទឹង ២៧ ម៉ែត្រ និងកម្ពស់ ២៧ ម៉ែត្រ ត្រុូវកាថវិកាសរុប ៣៨ ម៉ឺនដុល្លាសហរដ្ឋអាមេរិក ។ ឯកឧត្តមបានបញ្ជាក់ថា ជំហានចាប់ផ្តើមដំបូងនេះ ឯកឧត្តម ឧត្តមសេនីយ៍ កែ គឹមយ៉ាន បានជូនបច្ច័យកសាងចំនួន ១០០ លានរៀល និងស៉ីម៉ង់ ២០០
តោន ក្នុងនោះ ឯកឧត្តម ទុយគី ស៉ីម៉ង់ ១០០តោន។
កម្មវិធីបានបញ្ចប់ នៅម៉ោង ១០ នាថ្ងៃដដែល ក្រោមបរិយាកាស រីករាយស្និទ្ធស្នាលបន្ទាប់ពីចែកអំណោយដល់ពុទ្ធបរិស័ទ នូវសារុងចំនួន ៥០០ ក្រម៉ាចំនួន ៥០០ សិស្សានុសិស្ស សៀវភៅសរសេរ៥០០ក្បាល ប៊ិច៥០០ដើម ខ្មៅដៃ៥០០ដើម ជ័រលុប ៥០០ ដុំរួចមក ។