ឯកឧត្តម ឆាយ វណ្ណា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនគ្រួសារក្រីក្រ នៅភូមិ បឹងព្រួល និង ភូមិបឹងព្រះ


នៅរសៀលថ្ងៃទី១៤ ខែធ្នូឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាលេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងនាំយកអំណោយចែកជូនគ្រួសារក្រីក្រ នៅភូមិ បឹងព្រួល និង ភូមិបឹងព្រះ ឃុំបឹងព្រួលស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។