សម្តេចតេជោសែន ព្រមានដកអភិបាលខេត្តកំពង់ចាម


HS Warning 18 01 16 2 copy

     សម្តេច​តេជោ​​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ដាក់​បញ្ជា​តឹង​តែង​ការ​បង្ក្រាប​ជំនួញ​ឈើ​ខុស​ច្បាប់​ និង​ព្រមាន​ដក​តំណែង​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ…​ អភិបាល​ស្រុក​មេមត់​… និង​មន្ត្រី​ដឹកនាំ​ការ​អនុវត្ត​ន៍​ច្បាប់​ក្នុង​ខេត្ត ​ដែល​ធ្វើ​គ​ថ្លង់​ចំពោះ​ការ​បំផ្លាញ​ព្រៃឈើ​ខ្មែរ​នៅ​ទី​នោះ​ ។

     ខេត្ត​ត្បូង​ឃ្មុំ…​ និង​ខេត្ត​មួយ​ចំនួន​ទៀត​ ដែល​ស្ថិត​ជាប់​នឹង​ព្រំដែន​ប្រទេស​វៀតណាម ត្រូវ​គេ ឃើញ​មាន​ការ​នាំ​ចេញ​ឈើ​ប្រណិត​ ដែល​ជា​ឈើ​កាប់​បំផ្លាញ​ចេញ​ពី​ព្រៃ​នៃ​ប្រទេស​កម្ពុជា​ក្រោម​ការ​កាង​របស់​ឧកញា​មួយ​ចំនួន ​ក្នុង​នោះ​រួម​មានៈ ​ឧកញា​ឈ្មោះ លឹម ប៊ុនណា ហៅ​ខ្នារ និង​ ឧកញា​ សឹង សំអុល ផង​ដែរ​ ។

     សូម​ជំរាប​ថា​ជំនួញ​ឈើ​ប្រណិត ត្រូវ​ប្រទេស​ទាំង​​១០ ​នៅ​អាស៊ាន​បាន​ចាត់​ទុក​ថា​ជា​ករណី​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដែល​ចាំ​បាច់​ត្រូវ​តែ​បង្ក្រាប​ ។ រថយន្ត​ដឹក​ឈើ​ប្រណិត​ទាំង​ខ្សែៗ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា ​បាន​ដឹក​ចេញ​ពី​កម្ពុជា​ទៅ​វៀតណាម ដោយ​មិន​មាន​ការ​ធ្វើ​អន្តរាគមន៍​ពី​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​ខេត្ត​ឡើយ​។ ការ​អាច​នាំ​រថយន្ត​ទាំង​ខ្សែៗ​ដឹក​ឈើ​ប្រណិត​ទាំង​នេះ ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ដោយ​គ្មាន​ឧបសគ្គ​នេះ ត្រូវ​គេ​សង្ស័យ​ថា​ជា​ការ​ឃុប​ឃិត​មាន​ប្រព័ន្ធ​ក្នុង​ លក្ខណៈ​បំផ្លាញ​ប្រទេស​ជាតិ​។ សម្តេច​តេជោ​សែន ត្រូវ​បាន​គេ​ដក​ស្រង់​ប្រសាសន៍​ក្នុង​កិច្ច​ប្រជុំ​គណ​រដ្ឋមន្ត្រី ដែល​បញ្ជា​អោយ​មាន​ការ​បង្ក្រាប​ឈើ​ប្រណិត​ខុស​ច្បាប់​ទាំង​នោះ និង​សម្តេច​បាន​ព្រមាន​ប្រសាសន៍​បង្ហាញ​ឈ្មោះ​ឧកញា​សង្ស័យ​ខ្លះ​ដែល​បាន​កាង​ឈើ​ខុស​ច្បាប់​ក្នុង​ជំនួញ​រក​ស៊ី​ឈើ​ចេញ​តាម​ច្រក​ខេត្ត​ត្បូង​ឃ្មុំ​ផង​ដែរ ​។

     រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​ឯកឧត្តម​ ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ក្នុង​ហ្វេសប៊ុក​ដក​ស្រង់​ប្រសាសន៍​សម្តេច​តេជោ​សែន​ថា សម្តេច​បាន​ចេញ​បញ្ជា​អោយ​ បិទ​ច្រក​រត់​ពន្ធ​ឈើ​ទៅ​វៀតណាម និង​បាន​ដក​ស្រង់​សម្តី​កាសែត​ដែល​លើក​ឡើង​ចំ​ឈ្មោះ​ឧកញា ​លឹម ប៊ុនណា ហៅ​ខ្នា និង ​ឧកញា​ ស៊ឹង សំអុល ​ដែល​កាង​ឈើ​ ។

     សម្តេច​បាន​ព្រមាន​ដក​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ​ ឯកឧត្តម​ ប្រាជ្ញ ច័ន្ទ និង​អភិបាល​ស្រុក​មេ មត់​ចេញ​ពី​តំណែង​ថែម​ទៀត បើ​សិន​ជា​មិន​មាន​ការ​ចាត់​វិធាន​ការណ៍​បង្ក្រាប​ឈើ​ប្រណិត ខុស​ច្បាប់​ ដឹក​ចេញ​តាម​ច្រក​ខេត្ត​ត្បូង​ឃ្មុំ​នោះ​ទេ​ ។

HS Warning 18 01 16 3 copy HS Warning 18 01 16 4 copy

HS Warning 18 01 16 5 copy HS Warning 18 01 16 6 copy